អហ ភ្នំពេញ៖ នៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកាច់កម៉ូតូ ០១គ្រឿង ម៉ាកicon ពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ1AM 4008 ពីខណ្ឌទួលគោកហើយយកម៉ូតូមកផ្ញើរនៅមុខពេទ្យលោកសង្ឃ។ ជនសង្ស័យឈ្មោះ សេង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ1E0 ផ្លូវជាតិលេខ៤ ភូមិព្រៃព្រឺង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័។ ជនរងគ្រោះឈ្មោះ អូន ទូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្នួញ ខណ្ឌសែនសុខ។ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា គាត់ជិះម៉ូតូចេញពីផ្ទះទៅការ៉ាស់ឡានយីហោឈ្មោះថៃហើយបានទុកម៉ូតូនៅមុខការ៉ាស់ឡាននោះ រួចដើរចូលទៅបត់ជើងតូចហើយចេញមកវិញក៏បាត់ម៉ូតូតែម្តង។ លុះព្រឹកស្អែក គាត់បានដើររកម៉ូតូឃើញនៅកន្លែងផ្ញើរម៉ូតូ នៅម្តុំពេទ្យលោកសង្ឃហើយគាត់បានទូរស័ព្ទប្តឹងកម្លាំងអាវុធហត្ថផ្ទាល់មាត់។ ក្រោយមកកម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។

យុវជនម្នាក់លួចម៉ូតូបានមួយថ្ងៃ ត្រូវម្ចាស់គេរកឃើញប្តឹងអាវុធហត្ថចាប់យកមកវិញ
- Post author:Eng Hy
- Post published:September 2, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់

កម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាមួយថ្នាំញៀន ៣៦៤គ្រាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ បង្ក្រាបករណីល្បែងស៊ីសង

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!
