ព្រះសីហនុ៖ អនុវត្តន៍បទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោក រសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានសហការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយ លោក អនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ ចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៣ទីតាំងផ្សេងគ្នា ស្មើនឹង ០៣លើក ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ (ស្រី ០៣នាក់) និងចាប់យកវត្ថុតាងរួមមានម្សៅសថ្លាចំនួន ៣៧កញ្ចប់, ខ្សៀជក់ ០៦, ដបជក់ ០៤, ដែកកេះ ០១, ដាវដែក ០១, ទូរស័ព្ទដៃ ០៨គ្រឿង, ម៉ូតូ ០២គ្រឿង, លុយខ្មែរ ៣៥០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។