បាត់ដំបង៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ប៉ោ វិចិត្រ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារប្រគល់ទទួលការងារជំនាញ ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល។
ដោយមានសមាសភាពចូលរួមប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានស្រុករតនមណ្ឌល។