កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកល្វាឯម ឃាត់ខ្លួន នៅវេលាម៉ោង១៤ និង៥៣នាទី ស្ថិតនៅចំណុចមាត់ទន្លេ ភូមិអរិយ្យក្សត្រ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ។
បើតាមប្រភពពត៌មានពីលោកវរសេនីយ៍ទោ ពង សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ទ្រី នាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ លំនៅភូមិ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការឃាត់ខ្លួននោះដែរ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់
០២. កាបូប ចំនួន០១
០៣. ផ្លែឡាម ចំនួន០១ និងលុយខ្មែរចំនួន២៣០០រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម បានកសាងសំណុំរឿង បញ្ចូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។