កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក យ៉ែម លក្ខណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង លោកមេបញ្ជាការរងទទួលការងារកសាងកម្លាំង លោកនាយសេនាធិការ លោកប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៨ ប្រធានការិយាល័យជុំវិញស្រុក អធិការនគរបាលស្រុក មេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំទាំង៩ក្នុងស្រុកកំពង់លែង។