កោះកុង៖ រសៀលថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តលោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ដោយមានសមាសភាពចូលរួមនាយទាហាននៃកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធនៅក្នុងផែនការ។