កណ្តាល៖ រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក តែម តាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយការណែនាំរបស់ក្រសួងសុខាភិបាល លើការពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ តាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសម្លេង Zoom Meeting នៅសាលប្រជុំទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត។