You are currently viewing កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កែប៖ នៅវេលាម៉ោង ១៥ និង ៤0នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប ដឹកនាំដោយ លោក អនុសេនីយ៍ឯក ដួង ប្រុស នាយការិយាល័យប្រឆាំងគ្រឿងញៀន និងដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប កម្លាំងបានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុច ដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដោយបានឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០៧ កញ្ចាប់, ទូរស័ព្ទ២ គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង សម្ភារៈសម្រាប់ជក់ ១សម្រាប់, ដែកកេះ ១ និងដែកឆាប ១។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។