You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោ ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី យ៉ាកុប(Dato’ Sri Ismail Sabri YAAKOB) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចផ្លូវការ (Official Visit) នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

កិច្ចប្រជុំនេះមានភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាទាំងពីរផងដែរ។