ព្រះសីហនុ៖ គោរពតាមបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន០២ទីតាំង ស្ថិតនៅចំណុចក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ និងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ០៨នាក់ (ស្រី០១នាក់)។
ចាប់យកវត្ថុតាងម្សៅសថ្លា ចំនួន ០៣កញ្ចប់, ដំបងឆក់ ០១, ទូរស័ព្ទដៃ ០៧គ្រឿង, ខ្សៀជក់ ០៣, ដបជក់ ០៥, ដែកកេះ ០៣, កន្ត្រៃ ០១, រណា ០១, ដាវ ០១, ប្រាក់រៀល ៣០០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ អ.ហ ខេត្ត ដើម្បីកសាងសំណុំរឿងអនុវត្តនីតីវិធីច្បាប់។