តាកែវ៖ កាលពីវេលាម៉ោង ១៥:៥០ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយបានទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចភូមិឬស្សីមួយគុម្ព ឃុំអូរសារាយស្រុកត្រាំកក់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់វត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។