ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថ(កំបូល) បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍភាពការងារវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) និងចែកម៉ាស់ ជែលលាងដៃដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលសមាសភាពចូលរួម លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង នាយក្រុមយោធាចារ្យ និងនាយការិយាល័យជំនាញ ដែលមានការពាក់ព័ន្ធ។