You are currently viewing វរសេនីយ៍ឯក ប៊ូវ ថុល ល្បាតត្រួតពិនិត្យការកាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប

វរសេនីយ៍ឯក ប៊ូវ ថុល ល្បាតត្រួតពិនិត្យការកាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប

ពោធិ៍សាត់៖ រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក វរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះល្បាតត្រួតពិនិត្យការកាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាបប្រវែង១៨៦៦ម៉ែត្រ (ចាប់ពីបង្គោលលេខ២១១-២១៣) ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំកំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។