You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនកម្មករសាឡង់ម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្រើប្រាស់អាវុធខុសច្បាប់ និងបាញ់បោះសេរី

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនកម្មករសាឡង់ម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្រើប្រាស់អាវុធខុសច្បាប់ និងបាញ់បោះសេរី

ព្រះសីហនុៈ នៅវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយស្នាក់ការទំនប់រលក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្រើប្រាស់អាវុធខុសច្បាប់ និងបាញ់បោះសេរី ស្ថិតនៅចំណុច ក្រុម២១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ផេង ហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសាឡង់របស់ក្រុមហ៊ុនថៃ។
ភ្នាក់ងារដដែល បានបញ្ជាក់បន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនស្ស័យនេះ គឺធ្វើឡើងក្រោមបញ្ជាផ្ទាល់ របស់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលលោកបានបញ្ជាអោយកម្លាំងធ្វើការសហការឃាត់ខ្លួនជនសង្ស័យខាងលើ ដែលបានបង្កភាពអសន្តិសុខដល់សង្គម។ ភ្នាក់ងារបានបន្ត ឱ្យដឹងទៀតថា នៅមុខកម្លាំងកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតុហេតុ រូបគេបានបាញ់កាំភ្លើងចំនួន០១គ្រាប់ឡើងលើ បន្ទាប់ពីបាញ់រួចរាល់ហើយ រូបគេបានបោះចូលក្នុងសមុទ្របាត់ទៅ។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9e%9f%e1%9f%a1

%e1%9e%9f%e1%9f%a3

%e1%9e%9f%e1%9f%a4%e1%9e%ae