ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងលោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរងដែលមានការពាក់ព័ន្ធ អញ្ជើញប្រគល់ប្រាក់ឧបត្ថម្ភបូជាសពចំនួន ៣២,០០០,០០០ រៀល (សាមសិបពីរលានរៀល) ជូនភរិយា ឧត្តមសេនីយ៍ឯក ទេព វណ្ណា អតីតនាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចូលនិវត្តន៍ ដល់គេហដ្ឋាននៅបុរីចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។