កំពង់ស្ពឺៈ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាគណៈបញ្ជាការឯកភាព កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សរុបចំនួន៥៣នាក់ ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា
អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយព្រះរាជអជ្ញារងខេត្តកំពង់ស្ពឺ បានចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្ត ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយចាប់យកបានវត្ថុតាងមួយចំនួនរួមមាន ឈើមូលចំនួន១០៣៩ ដុំ។ ហើយឈើទាំងនោះ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការវាស់វែង ដើម្បីចងក្រងធ្វើជាឯកសារ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់។