តាកែវ៖ រសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង តំណាងឱ្យលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវបានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ឈួន ឆយ ជំនួយការ កងរាជអាវុធហត្ថស្រុកគិរីវង់ ខេត្តតាកែវ ដែលមានជំងឺស្ពៀតរសៃឈាម និងរលាកស្រោមខួរដែលកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិតាអូរ ខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។ នៅក្នុងនោះដែរលោកវរសេនីយ៍ បាននាំយក ថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្ត និងគ្រឿងឧបភោគបរិភោគមួយចំនួនបានមកពីការឧបត្ថម្ភពីបញ្ជាការកងរាជអាវុធហត្ថខេត្តក៏ដូចជាតាមបណ្តាស្រុក/ក្រុង យកប្រគល់ផងដែរ។