You are currently viewing កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានបង្ក្រាបរណីក្មេងទំនើងប្រើប្រាស់ម៉ូតូគ្មានពន្ធ កែច្នៃខុសលក្ខណ´បច្ចេកទេស ប្រព្រឹត្តបទល្មើសហិង្សា និងប្រើប្រាស់គ្រឿងញៀន

កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានបង្ក្រាបរណីក្មេងទំនើងប្រើប្រាស់ម៉ូតូគ្មានពន្ធ កែច្នៃខុសលក្ខណ´បច្ចេកទេស ប្រព្រឹត្តបទល្មើសហិង្សា និងប្រើប្រាស់គ្រឿងញៀន

ស្តឹងត្រែង៖ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានដឹកនាំបញ្ជាកម្លាំងក្រោមឱវាទ សហការជាមួយអាជ្ញាធរក្រុងស្ទឹងត្រែង រួមជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្ទឹងត្រែង ដែលមានការដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២២ បានប្រតិបត្តិការបង្ក្រាបឃាត់ម៉ូតូគ្មានពន្ធកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន១១គ្រឿង កាំបិតចំនួន២ និងក្មេងទំនើងចំនួន២១នាក់ ក្នុងចំណោមនោះពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុច្បាប់នូវសារធាតុញៀនចំនួន៥នាក់ និងពាក់ព័ន្ធករណីហិង្សាដោយចេតនាចំនួន៨នាក់ ករណីនេះត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងឱ្យធ្វើការឃាត់ខ្លួនកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅអយ្យការតាមនីតិវិធី ដោយឡែកក្មេងទំនើង៨នាក់ទៀតបានធ្វើការអប់រំ រួចហើយឱ្យអណាព្យាបាលមកធានាយកទៅអប់រំបន្តបន្ថែមទៀត។

ជាបន្តបន្ទាប់ករណីខាងលើ នៅថ្ងៃ២២ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំង បានតស៊ូស្រាវជ្រាវបង្ក្រាបករណីនេះបន្ថែមទៀត ឃាត់ម៉ូតូគ្មានពន្ធកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន០៣គ្រឿង ជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាក្នុងនោះជនសង្ស័យម្នាក់ជាអនីតិជនធ្វើតេស្តរហ័សវិជ្ជមានជំងឺកូវីត-១៩ ករណីនេះត្រូវបានលោកជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងឱ្យគ្រូពេទ្យយកទៅព្យាបាលនៅមណ្ឌល និងឱ្យឪពុក-ម្តាយធ្វើការធានាពេលព្យាបាលជាសះស្បើយត្រូវយកមកបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ចដើម្បីបន្តនីតិវិធី។

ដោយឡែកជនសង្ស័យ៤នាក់ទៀតកំពុងឃាត់ខ្លួនក្នុងអង្គភាពដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការតាមនីតិវិធី។