ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញបើកចែកសម្ភារៈប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងអនុសេនាធំប្រតិបត្តិការទី២ ប្រចាំការខេត្ត ដើម្បីយកទៅប្រើប្រាស់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតជាសកលកូវីដ-១៩។
ដោយឡែកនៅតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ នឹងរៀបចំបើកចែកបន្តបន្ទាប់ផងដែរ។