កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំ(ជុំរីករាយ) លោក ឧត្តមសេនីយ៍ត្រី ម៉ៅ ប៊ុនធឿន នាយករងមជ្ឈមណ្ឌល តំណាងលោក ឧត្តមសេនីយ៍ត្រី ហែម វុទី្ធ នាយកមជ្ឈមណ្ឌល បានអញ្ជើញបើកចែកសម្ភារៈប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស ជូនដល់បុគ្គលិកមជ្ឈមណ្ឌល និងសិក្ខាកាម ដើម្បីយកទៅប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។