You are currently viewing ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ផ្សព្វផ្សាយនិងអប់រំចិត្តសាស្ត្រដល់អាវុធហត្ថ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ផ្សព្វផ្សាយនិងអប់រំចិត្តសាស្ត្រដល់អាវុធហត្ថ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាកងរាជអាវុធហត្ថកំបូល បានប្រារព្ធពិធីផ្សព្វផ្សាយស្តីពីការងារ​អប់រំចិត្តសាស្ត្រ​ប្រចាំឆមាស​ទី២ ឆ្នាំ២០១៥ ដល់នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ចំនួន​ប្រមាណជិត៦០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី​ ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ កម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ និងបទបញ្ជា ៦ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ល។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានមានប្រសាសន៍ឱ្យដឹងថា ការផ្សព្វផ្សាយនេះនឹងបន្តធ្វើទូទាំងប្រទេស រហូតដល់ចុងខែតុលា ដើម្បីឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថជ្រួតជ្រាបទាំងអស់គ្នានូវខ្លឹមសារដូចបានរៀបរាប់ខាងលើ។

IMG_9582

IMG_9580

IMG_9579

IMG_9578

IMG_9577

IMG_9575(1)

IMG_9574

IMG_9571

IMG_9570