You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញសំណេះសំណាល និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់នាយ នាយរងអាវុធហត្ថខេត្ត

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញសំណេះសំណាល និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់នាយ នាយរងអាវុធហត្ថខេត្ត

ព្រៃវែង៖ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើការសំណេះសំណាល និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជា អំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើប្រទេស ជូនដល់លោក ប្រធានមន្ទីរទាំង៧ លោក លោកស្រី នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង ១៣ និងស្នាក់ការសន្តិសុខ សម្រាប់យកទៅចែកជូនដល់ នាយ នាយរងក្រោមឱវាទ ដើម្បីយកទៅប្រើប្រាស់កុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការក៏បានណែនាំ និងផ្តាំផ្ញើបន្ថែមនូវវិធានមួយចំនួនទៅលើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ កុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដល់នាយ នាយរង ក្នុងក្រុមគ្រួសារសហគមន៍ សង្គមជាតិ ពិសេសត្រូវអនុវត្តវិធានសុខាភិបាលបន្ត ពាក់ម៉ាស វ៉ែនតាឬរបាំងមុខ បាញ់អាល់កុល ឬលាងដៃនឹងសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ) ។