You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបើកចែកសម្ភារៈការពារជំងឺកូវីដ.១៩ ដល់នាយ នាយរងអាវុធហត្ថខេត្ត

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបើកចែកសម្ភារៈការពារជំងឺកូវីដ.១៩ ដល់នាយ នាយរងអាវុធហត្ថខេត្ត

រតនគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញបើកចែកម៉ាស់ និងជែល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំណោយរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយ នាយរងអាវុធហត្ថ។