You are currently viewing ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ អញ្ជើញបើកចែកម៉ាស និងជែល ដល់នាយ នាយរងអាវុធហត្ថខេត្ត

ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ អញ្ជើញបើកចែកម៉ាស និងជែល ដល់នាយ នាយរងអាវុធហត្ថខេត្ត

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានសំណេះសំណាល បើកចែកម៉ាស់ និងជែល ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអំណោយលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើប្រទេស ជូនដល់នាយ នាយរង សម្រាប់យកទៅប្រើប្រាស់ដើម្បីការពារជំងឺកូវីដ-១៩ និងត្រៀមសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព។ ឆ្លៀតក្នុងឱកាសនោះដែរ លោក មេបញ្ជាការរង ក៏បានណែនាំ និងផ្តាំផ្ញើបន្ថែម នូវវិធានមួយចំនួន ពិសេស ( ៣ការពារ ៣កុំ ) ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់នាយ នាយរង និងក្រុមគ្រួសារ។