You are currently viewing នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពនាយឧត្ដមសេនីយ៍ សុខ សារឿន

នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពនាយឧត្ដមសេនីយ៍ សុខ សារឿន

ភ្នំពេញ៖ ​នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិទួលក្រសាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់កងរាជអាវុធហត្ថ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព នាយឧត្ដមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលអនិច្ចកម្មនៅវេលាម៉ោង ១០:៤៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

 

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ លោក នាយឧត្តមសេនីយ៍ សូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕