ភ្នំពេញ៖ នៅអង្គភាពយុត្តិធម៌ ព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៨,៣២១,៥០០រៀល ក្នុងនោះក៏មានថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន ៥លានផងដែរ ប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ឯក កែវ នរ៉ា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅឡុងឈិន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។