ព្រះវិហារ៖ នៅវេលាម៉ោង១៧ និង០០នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់បានចុះស្រាវជ្រាវរកឃើញឈើសន្និធិអត់មានច្បាប់អនុញ្ញាតនៅត្រង់ចំណុចភូមិស្រែវាល ឃុំធ្មារ ស្រុកជ័យសែន ប្រទះឃើញក្តា ប្រភេទឈើលេខ២ ផ្តៀក ចំនួន៦៨០សន្លឹក=១២.៩២០ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងបានប្រគល់ជូនជំនាញបរិស្ថានយកទៅករក្សាទុកនៅស្នាក់ការបរិស្ថានការពារដែនជំរកសត្វព្រៃ ព្រៃឡង់ប្រចាំការស្រៃវាល ។