តាកែវៈ នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី
មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការស្រុក ក្រុង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ផងដែរ។