You are currently viewing ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកម្ភៈ

ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកម្ភៈ

ព្រះវិហារ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២២ និងផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រស្តីពី ក្រមសីលធម៌ សម្រាប់យោធិននៃកងរាជអាវុធហត្ថ ក្នុងដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបើកចែកម៉ាស  ជែល ដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ សន្តិ្តសុខ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធលើផ្ទៃប្រទេស។