You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល

បាត់ដំបង៖ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុករតនមណ្ឌល លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល ក្នុងពិធីមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល ប្រធានប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុកជាច្រើនរូបផងដែរ។