រតនគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៥ ឆ្នាំ ២០២២ ពិធីនេះមានការអញ្ជើញជាអធិបតីបើកការផ្សព្វផ្សាយដោយ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរទាំង០៧ នាយកការិយាល័យ នាយ នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់ ។ ចំណែកមូលដ្ឋានអាវុធហត្ថក្រុងស្រុកទាំង ០៩ និងស្នាក់ការទាំង ០៦ ត្រូវបានលោកឧត្តមសេនីយ៍មេបញ្ជាការ អនុញ្ញាតឲ្យផ្សព្វផ្សាយនៅនឹងកន្លែងរបស់ខ្លួន ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩។