ស្វាយរៀង៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី ២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ឧទ្ទេសនាមដោយ លោក វរសេនីយ៍ឯក យស សុវណ្ណា នាយសេនាធិការរង, លោក វរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ សមាសភាពចូលរួមមានលោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីនាយ នាយរងការិយាល័យ និងជំនួយការមន្ទីរនីមួយៗ លោកមេបញ្ជាការ មេបញ្ជាការរង និងជំនួយការក្រុង-ស្រុក ។