ព្រះសីហនុ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួម នាយរងសេនាធិការ ប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយ-នាយរងការិយាល័យ មេបញ្ជាការកងអនុសេនាធំប្រតិបត្តិការទី២ ប្រចាំការខេត្ត។