ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថ(កំបូល) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍភាពការងារវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានសមាសភាពចូលរួម លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ នាយក្រុមយោធាចារ្យ និងនាយការិយាល័យជំនាញ ដែលមានការពាក់ព័ន្ធទាំង។