បាត់ដំបង៖ នៅវេលាម៉ោង ០៨ និង ៤៨នាទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានដីការបង្គាប់ឱ្យចាប់ខ្លួនលេស ១៩៣/១៩ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានចុះទៅភូមិព្រៃរំពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ព្រមទាំងបានចាប់ខ្លួនឈ្មោះ ជុន សៅលី អាយុ ៣២ឆ្នាំ មុខរបររកស៊ី ស្នាក់នៅភូមិ ឃុំខាងលើ ពាក់ព័ន្ធករណីឆបោកប្រព្រឹត្តកាលពីអំឡុងខែមេសា ឆ្នាំ២០១៤ នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
បច្ចុប្បន្នឈ្មោះ ជុន សៅលី ត្រូវបានប្រគល់ទៅឱ្យកម្លាំងអាវុធហត្ថខេត្តតាកែវ អនុវត្តតាមនីតិវិធីបន្ត។