You are currently viewing កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបជនសង្ស័ួយម្នាក់

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបជនសង្ស័ួយម្នាក់

មណ្ឌលគិរី៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន សិទ្ធធាន ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្មក្រែង ឃុំថ្មក្រែង ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយសារមរណៈភាពជនរងគ្រោះ ជនរងគ្រោះឈ្មោះ វេង ភា ភេទស្រីអាយុ៥១ឆ្នាំ រស់នៅភូមិអន្ទ្រងសាមគ្គីមានជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា មណ្ឌលគិរី

វត្ថុតាំងចាប់យកមានម៉ូតូមាកវ៉េវអាលហ្វា ពណ៌ខ្មៅចំនួនមួយគ្រឿង, លោហៈធាតុពណ៌លឿ ខ្សែករ២ខ្សែ ខ្សែជើង២ខ្សែ កងជើង២ករ ចិញ្ចៀន២វង់, កាបូបដៃចំនួនមួយ, ប្រាកើរៀលចំនួន ៦៩៥,០០០រៀល, ប្រាក់ដុង ៥,០០០ដុង, ប្រាក់បាត ១០០បាត។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានយកអង្រែបុកគ្រឿងវាយក្បាលជនរងគ្រោះពីក្រោយចំនួនប្រាំអង្រែ រួចជាន់ពីលើជនរងគ្រោះពីលើខ្នងយកកាំបិតអាករជនរងគ្រោះពីក្រោមក្រជៀកបណ្ដាលអោយហូរឈាមស្លាប់នៅកន្លែងកើតហេតុ ជនសង្ស័យក៏ដោះយកគ្រឿងអលង្ការនិងលុយជនរងគ្រោះរួចរត់គេចខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។