You are currently viewing វរសេនីយ៍ទោ មាស សុន ដឹកនាំកិច្ច​ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

វរសេនីយ៍ទោ មាស សុន ដឹកនាំកិច្ច​ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក វរសេនីយ៍ទោ មាស សុន នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក និងប្រធានស្នាក់ការ។