You are currently viewing វរសេនីយ៍ឯក តែម តាន់ ដឹកនាំប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងវិធានការ ការពារ និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩

វរសេនីយ៍ឯក តែម តាន់ ដឹកនាំប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងវិធានការ ការពារ និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩

កណ្តាល៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក តែម តាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងវិធានការ ការពារ និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ (ពិសេសអូមីក្រុង) អនុវត្តតាមការជូនដំណឹងរបស់ខុទ្ទការល័យ កងរាជអាវុធហត្ថលើផ្ទែប្រទេស នៅតាមបណ្តាអង្គភាព តាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសម្លេង Zoom Meeting នៅសាលប្រជុំទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត កិច្ចប្រជុំនេះមានការចូលរួមពីនាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ មេបញ្ជាការ កងវរអន្តរាគមន៍ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង ១១។