You are currently viewing ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណី រំលោភលើសេចក្តីសម្រេចរក្សាការពារ

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណី រំលោភលើសេចក្តីសម្រេចរក្សាការពារ

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ឆ្នាំង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ដឹកនាំដោយ លោក វរសេនីយ៍ត្រី ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ដែលជាប់ពាក់ព័ន្ធ ករណីរំលោភលើសេចក្តីសម្រេចរក្សាការពារ របស់តុលាការ លេខ១១-ខ/២១ចុះថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២១ របស់លោក អ៊ី ឋាវរៈ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។