You are currently viewing វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី នាំយកបច្ច័យមូលនិធិកងរាជអាវុធហត្ថខេត្តប្រគល់ជូន លោក អនុសេនីយ៍ទោ ជុំ វណ្

វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី នាំយកបច្ច័យមូលនិធិកងរាជអាវុធហត្ថខេត្តប្រគល់ជូន លោក អនុសេនីយ៍ទោ ជុំ វណ្

តាកែវ៖ នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ដើម្បីយកបច្ច័យមូលនិធិកងរាជអាវុធហត្ថខេត្តប្រគល់ជូន លោក អនុសេនីយ៍ទោ ជុំ វណ្ណា ជំនួយការលេខា ដែលម្តាយរបស់គាត់បានទទួលមរណៈភាពកន្លងទៅថ្មីៗនេះ ស្ថិតនៅភូមិវិងថ្នល់ សង្កាត់ បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។