You are currently viewing ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់

ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់

កំពត៖ ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកដងទង់ ខេត្តកំពត បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យជុំវិញក្នុងស្រុកកងកម្លាំងទាំង៣ប្រភេទ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក។