កំពង់ចាម៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការផ្សព្វផ្សាយ ស្ដីពីក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ សៅ សារិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរងនៃកងរាជអាវុធហត្ថខេត្ត។ ដោយឡែកតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ក៏បានផ្សព្វផ្សាយ ដល់នាយ នាយរងនៃកងរាជអាវុធហត្ថក្រោមឱវាទផងដែរ។