ព្រះសីហនុ៖ នៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោក វរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក វរសេនីយ៍ត្រី បាន អមរិទ្ធ នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ មន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងលោកជំទាវ បានចូលបច្ច័យបុណ្យសពចំនួន១,០០០,០០០រៀល និងបច្ច័យបុណ្យរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន ៦៥,.០០០រៀល និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ចំនួន១,២៣០,០០០រៀល សរុបចំនួន ២,៨៨០,០០០រៀល។