You are currently viewing ឧត្តមសេនីយ៍ត្រី ខេង ទីតូ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងប្រកាសមុខតំណែង

ឧត្តមសេនីយ៍ត្រី ខេង ទីតូ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងប្រកាសមុខតំណែង

កែប៖ ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែបបានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២២ និងប្រកាសសេចក្តីសម្រេចផ្លាស់ប្តូរមុខតំណែងជូនយោធិននៃកងរាជអាវុធហត្ថខេត្តកែប ។

ពីធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ។