កណ្តាល៖ រសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ពិន ច័ន្ទតារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយស្តីពីការពង្រឹងអំពីវិធានការបង្រ្កាបករណីជួញដូររក្សាទុកដឹក ជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងល្បាតចល័ត ចុះអប់រំផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃគ្រឿងញៀនតាមទីប្រជុំជន។
កិច្ចប្រជុំនេះមានភ្ជាប់តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសម្លេង Zoom Meeting នៅសាលប្រជុំទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត។