ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៩,៥៦៣,៥០០រៀល ក្នុងនោះក៏មានថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន ៥លានផងដែរ ប្រគល់ជូនគ្រួសារសព ឧត្តមសេនីយ៍ត្រី ស៊ូ វរៈ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។