ព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាង ឲ្យលោក វរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូន លោក អនុសេនីយ៍ឯក ហ៊ីង សំអុន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានជំងឺប្រចាំកាយជាទំងន់ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះអំណោយឧបត្ថម្ភរួមមាន: អង្ករ ចំនួន០២បាវ ស្មើនឹង១០០គីឡូក្រាម, ទឹកក្រូច ០៥កេស, ទឹកបរិសុទ្ធ ០៥កេស, ម៉ាស់ ០៣ប្រអប់ និងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ៨,១៨៥,០០០រៀល (ប្រាំបីលានមួយរយប៉ែតសិបប្រាំពាន់រៀលគត់)។