ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំនាយអាវុធហត្ថនាំយកថវិកាចំនួន ៤,៥០០,០០០រៀល ដែលជាថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចូលបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ទោ រ័ត្ន សាវី សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ដែលបានទទួលមរណៈភាពដោយរោគាពាធ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។