You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការការងារហ្វឹកហ្វឺនឆ្នាំ២០២២

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការការងារហ្វឹកហ្វឺនឆ្នាំ២០២២

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការការងារហ្វឹកហ្វឺនកងរាជអាវុធហត្ថឆ្នាំ២០២២ និងត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី១៩ (AMIM-19 : 19th ASEAN MILITARY INTELLIGENCE MEETING ១៤-១៦ មីនា ២០២២) ផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ាន លើកទី១២ (AMOM-12 : 12th ASEAN MILITARY OPERATION MEETING ១៤-១៨ មីនា ២០២២) ផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ (ACDFM-19 : 19th ASEAN CHIEF OF DEFENSE FORCES MEETING ១៦-១៨ មីនា ២០២២) និងការងារត្រៀមកសាងផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនគណៈប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿងដែលនឹងអញ្ជើញចូលចតនៅកំពង់ផែស្វាយ័ត ខេត្តព្រះសីហនុ នាថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ វរអន្តរាគមន៍ និងមានភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីខេត្ត និងសាលាទាំងពីរផងដែរ។