កោះកុងៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ និង ចាត់តាំងអនុវត្តគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការការពារ និងអភិរក្ស ធនធានធម្មជាតិនៅកម្ពុជា ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង តំណាង លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការស្រុក ក្រុង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង សរុបចំនួន៦៨នាក់។
ក្នុងពិធីផ្សព្វផ្សាយនោះផងដែរ លោកវរសេនីយ៍ឯក តាំង ឈុនស្រេង ក៏បានប្រកាសសេចក្តីសម្រេចផ្សព្វផ្សាយ គោលការអនុវត្តន៍ភារកិច្ច បន្ថែមមានរួមមាន: -សេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មការ ពិនិត្យលក្ខណៈសម្បត្តិ ស្នើរសុំសរសើរ និងជូរគ្រឿងឥស្សរិយយស
-សេចក្តីណែនាំ ស្តីពីការបង្កើតអនុគណៈកម្មការ ពិនិត្យលក្ខណៈសម្បត្តិ ស្នើរសុំសរសើរ និងជូនគ្រឿងឥស្សរិយយស
-សេចក្តីជូនដំណឹងស្តីពីការដោះស្រាយ គោលនយោបាយ ចំពោះអាវុធហត្ថ ដែលមានជំងឺ ជួមការលំបាក និងក្រុមគ្រួសារអាវុធហ្ថពលី-មរណៈ -សេចក្តីសម្រេច ស្តីពីការបង្កើតគណៈគ្រប់គ្រង វគ្គហ្វឹកហ្វឺន លើកទី2 និងបញ្ជីរាយនាមសក្ខាកាមចំនួន៣០នាក់ -ផ្សព្វផ្សាយយន្តការគ្រប់គ្រង ដឹកនាំបញ្ជា និងអនុវត្តការងារ ពត៌មានសន្តិសុខ និងស្រាវជ្រាវ បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកោះកុង គណៈអធិបតីបានដាក់ផែនការអោយបណ្តា មេបញ្ជាការរង ក្រុង-ស្រុក ទទួលបន្ទុកការងារពត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស ស្រង់ទិន្ន័យ បញ្ជូនមកការិយាល័យ ជំនាញពាក់ព័ន្ធអោយបានទាន់ពេលវេលា។